Catering Operations

ការរៀបចំចង្ហាន់ព្រឹកព្រលឹមដោយភាពស្ងប់ស្ងាត់

By: Chef Cheng Koung Meng
ការរៀបចំចង្ហាន់ព្រឹកព្រលឹមដោយភាពស្ងប់ស្ងាត់
បទពិសោធន៍ជាង ៦០ ឆ្នាំ ធានាគុណភាពនិងអនាម័យ

ការរៀបចំចង្ហាន់ព្រឹកព្រលឹមដោយភាពស្ងប់ស្ងាត់

ពិធីសាសនានៅពេលព្រឹកព្រលឹម គឺជារឿងសំខាន់សម្រាប់ចាប់ផ្តើមកម្មវិធីមង្គលការ។ ពេលវេលានេះត្រូវការភាពស្ងប់ស្ងាត់ និងសេចក្តីជ្រះថ្លាបំផុត។

ការរៀបចំដោយមិនមានសំឡេងរំខាន

ពេលអ្នក និងក្រុមគ្រួសារកំពុងសម្រាក យើងធ្វើការងាររបស់យើងដោយស្ងៀមស្ងាត់បំផុត។ យើងមិនបង្កើតសំឡេងរំខាន ដែលធ្វើឱ្យប៉ះពាល់ដល់ការសម្រាករបស់អ្នកឡើយ។

រៀបចំត្រូវតាមប្រពៃណី

ចង្ហាន់ និងរណ្តាប់ផ្សេងៗ ត្រូវបានរៀបចំដាក់ថាសយ៉ាងស្អាតបាត និងត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដើម្បីបង្ហាញពីសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។

ត្រៀមរួចរាល់មុនពេលអ្នកងើបពីគេង

ពេលអ្នកងើបពីគេង និងដើរចេញមកក្រៅផ្ទះ អ្វីៗទាំងអស់ត្រូវបានរៀបចំទុកជាស្រេចយ៉ាងរៀបរយ ដោយគ្រាន់តែរង់ចាំដល់ពេលវេលាប្រារព្ធពិធីមកដល់ប៉ុណ្ណោះ។

កិច្ចការពេលព្រឹក ទុកឱ្យយើងជាអ្នករៀបចំចុះ

អ្នកគ្រាន់តែថែរក្សាសុខភាព និងសម្រាកឱ្យបានគ្រប់គ្រាន់ចុះ។ កិច្ចការពេលព្រឹកព្រលឹម ទុកឱ្យក្រុមការងារយើងចាត់ចែងដោយស្ងប់ស្ងាត់។

Call Now Telegram